khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបផ្ទាល់ជាមួយលោកតា លោកយាយ ជនពិការ និងប្រជាពលរដ្ឋចំនួន២០គ្រួសារ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយសាខាកាកបាទក្រហមសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះជួបផ្ទាល់ជាមួយលោកតា លោកយាយ ជនពិការ និងប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលមានការលំបាកខ្វះខាត នៅតាមសង្កាត់ចំនួន០៤។ ឯកឧត្តម បានផ្តាំផ្ញើលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានជាប់លាប់ក្នុងខែត្រជាក់នេះ ព្រមទាំងបានឧបត្ថម្ភនូវអង្ករ កន្សែងពោះគោ និងថវិកាមួយចំនួនផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក